ខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញ Jese Rodriguez ត្រូវបានក្លិបរបស់ខ្លួន Paris Saint Germain បញ្ចប់កិច្ចសន្យាភា្លមៗ ក្រោយមានរឿងអាស្រូវផ្លូវភេទ។
កីឡាករវ័យ 27ឆ្នាំរូបនេះ ត្រូវបានចោទប្រកាន់ ពីបទលួចទាក់ទងមិត្តភក្ដិរបស់មិត្តស្រី របស់ខ្លួន ដែលជាតារាម៉ូដែល។ ក្នុងនោះដែរ កាលពីខែមុន គេបានធ្វើពិធីជប់លៀងដោយមិនបានពាក់ម៉ាស់ និងរក្សាគម្លាតពីគ្នា ដែលវាខុសពីវិធានការការពារកូវីដ-19។
ក្រោយទទួលបានព័ត៏មាននេះ ក្លិប PSG បានកោះហៅកីឡាកររូបនេះមកពិភាក្សា រួចសម្រេចចិត្តបញ្ចប់កុងត្រាមុនកាលកំណត់តែម្ដង។ លោក Nasser Al-Khelaifi ប្រធានក្លិបបានប្រកាសថា រឿងផ្ទាល់ខ្លួនកីឡាកររូបនេះ បានធ្វើឱ្យប៉ះពាល់ដល់កិត្តិយសក្លិបយ៉ាងខ្លាំង ដូចនេះវាជាការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ក្លិប៕