កាលពីវេលាម៉ោង 6ល្ងាចម្សិលមិញនេះ កម្មវិធីឆាត Messenger និងឆាតលើ Instagram បានជាប់គាំងដំណាលគ្នា មិនអាចឆ្លងឆ្លើយបានសោះ ដែលធ្វើឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook និង Instagram មិនតិចទេ ដែលបានជួបបញ្ហាទាក់ទងនឹងការផ្ញើសារ ដោយពួកគេមិនអាចផ្ញើសារចេញបាន និងមិនអាចមើលសារចាស់ៗ ដែលបានផ្ញើមក។
Facebook បានដាក់បញ្ចូលគ្នានូវប្រអប់សារកម្មវិធី Facebook ជាមួយនឹងប្រអប់សារ Instagram កាលពីថ្មីៗកន្លងទៅនេះ ដើម្បីឱ្យអ្នកប្រើប្រាស់ Facebook ទំនាក់ទំនង ជាមួយអ្នកប្រើ Instagram បានកាន់តែងាយឡើង។ ការភ្ជាប់គ្នានេះដែរ ទំនងជាមូលហេតុដែលធ្វើឱ្យប្រអប់សារនៃបណ្ដាញទំនាក់ទំនងទាំង2 ត្រូវគាំងក្នុងពេលដំណាលគ្នា។
យោងតាមការផូស្ត របស់អ្នកនាំពាក្យ Facebook ម្នាក់នៅលើ Twitter បានធ្វើការសុំទោសអ្នកប្រើប្រាស់ ចំពោះបញ្ហាដែលកើតមានលើ Messenger និង Instagram ហើយបានប្រាប់ឱ្យដឹងទៀតថា ក្រុមការងារ បានដោះស្រាយបញ្ហានេះរួចហើយ តែ មិនបានប្រាប់អំពីមូលហេតុដែលនាំឱ្យកើតមានបញ្ហានោះទេ៕