កាលពេលកន្លងទៅ គ្រាប្រទេសជាតិជួបផលលំបាកដោយវិបត្តការរីករាលដាលវីរ៉ុសកូវីដ១៩ និងរងគ្រោះធម្មជាតិទឹកជំនាន់កាលពេលកន្លងទៅ ក៏គេឃើញមានសកម្មភាពសាមគ្គីភាពរបស់ប្រជាជនខ្មែរក្នុងការជួយគ្នាដូច។ នៅក្នុងនោះតារាសិល្បៈល្បី ក៏មិនឱបដៃមើល ហើយរួមចមណែកដើម្បីចូលរួមទិញវ៉ាក់សាំងកូវីដ១៩ ជាមួយរដ្ឋាភិបាលកម្ពុជាផងដែរ។
ជាក់ស្តែងក្នុងចំណោមបុគ្គលល្បីៗ ក៏មានម្ចាស់ផលិតកម្ម Galaxy Navatra ចូលរួមបរិច្ចាគថវិកា ១លានដុល្លារអាមេរិកផងដែរ។ តារាល្បីៗដែលបានបរិច្ចាគថវិកាហើយនោះរួមមាន៖ លោក ហេង ឡុង និងអ្នកនាង ចន ច័ន្ទលក្ខិណា ឧបត្ថម ១០០០ដុល្លារ តារាចម្រៀងប្រុសលំដាប់ជួរមុខនៅកម្ពុជា លោក ខេមរៈ សិរីមន្ត ឧបត្ថម ៤លានរៀល តារាចម្រៀងស្រី សួស វីហ្សា និងស្វាម៉ី លោក ថមមី ឧបត្ថម ១០០០ដុល្លារ តារាចម្រៀងសម្លេងស្អក ខេម តារាចម្រៀងស្រីវ័យក្មេងកំពុងក្តោបប្រជាប្រិយភាពពីយុវវ័យ និងជាគ្រាប់ពេជ្ររបស់ផលិតកម្ម Galaxy Navatra កញ្ញា តន់ ចន្ទសីម៉ា ទាំងពីរនាក់បរិច្ចាគម្នាក់ ១០លានរៀល។ នេះបើតាមការបង្ហោះជាសាធារណលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក ហេង ឡុង ស្វាម៉ីអ្នកនាង ចន ច័ន្ទលក្ខិណា ប្រធានសមាគមន៍សិល្បករខ្មែរ។
សូមជម្រាបថា គេជឿជាក់ថានឹងនៅតែមានបុគ្គលល្បីៗ រួមទាំងសិល្បករ សិល្បការនីល្បីៗផ្សេងទៀត ដែលនឹងចូលរួមបរិច្ចាគថវិកាតាមសទ្ធាជ្រះថ្លា ដើម្បីទិញវ៉ាក់សាំងវីដ១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅពេលខាងមុខ៕