Real Madrid មិនសប្បាយចិត្តឡើយ ពេលឃើញស្ថានភាពរបស់កីឡាករ Takefusa Kubo នៅ Villarreal ហើយពួកគេ អាចនឹងស្វែងរកក្លិបថ្មី ឱ្យកីឡាករវ័យក្មេងជម្រើសជាតិជប៉ុន នៅខែមករា ខាងមុខនេះហើយ។
កាសែតអេស្ប៉ាញ Estadio Deportivo’ និយាយថា Real Madrid បានស្នើឱ្យកីឡាករជប៉ុន វ័យ 18ឆ្នាំរូបនេះ ទៅលេងនៅក្លិប Real Betis ក្នុងលក្ខខណ្ឌខ្ចីជើង នៅខែមករាខាងមុខនេះវិញទើបអាចមានឱកាសបានចូលតារាងលេងបានច្រើន។
គួរឱ្យដឹងថា Real Madrid បានទិញកីឡាករជម្រើសជាតិរូបនេះពីក្លិប Yokohama F.Marinos ដើម្បីយកមកដុសខាត់បន្ថែម ឱ្យក្លាយជាកីឡាករលំដាប់ពិភពលោក និងបានដាក់ឱ្យក្លិប Mallorca ខ្ចីជើងកាលពីឆ្នាំ2019 និង Villarreal ខ្ចីជើងនៅឆ្នាំនេះ៕