អ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជា Keisuke Honda បានបង្ហោះសារនៅក្នុងបណ្តាញ Twitter ថា ខ្លួននឹងមិនចាកចេញពីក្លិបនៅពេលនេះឡើយ ដោយលោកប្តេជ្ញាថា នឹងតស៊ូដើម្បីជម្នះការលំបាករបស់ក្លិប ជាមួយនឹងមិត្តរួមក្រុមរបស់ខ្លួន ហើយនឹងជួយក្រុមឱ្យឆ្លងផុតពីគ្រោះលំបាកនេះ។
នេះ គឺជាការធានា របស់ខ្សែប្រយុទ្ធសញ្ជាតិជប៉ុនខាងលើ បន្ទាប់ពីលោកត្រូវបានគេគិតថា នឹងចាកចេញពីក្លិបនៅពេលឆាប់ៗនេះ ដោយសារតែក្រុមមួយនេះកំពុងតែដុនដាបខ្លាំង ដោយសារតែស្ថិតនៅក្នុងតំបន់កាត់ចោលទៅលេងនៅលីគទី 2 ក្នុងក្របខណ្ឌលីគកំពូលប្រេស៊ីល។
គួរឱ្យដឹងដែរថា Keisuke Honda ទើបតែផ្លាស់ទៅលេងនៅក្លិប Botafugo មិនទាន់បាន 1រដូវកាលផង ក្រោយផ្លាស់ពីក្លិប Vittes កាលពីចុងឆ្នាំ2019 កន្លងទៅ ក្រោយប្រកបអាជីពមិនសូវសមប្រកបនៅក្លិបជាច្រើន៕