កាលពីរាត្រីថ្ងៃអាទិត្យ ទី6 ខែធ្នូ ឆ្នាំ2020 កន្លងទៅនេះ លីគកំពូលសិង្ហបុរី (Singapore Premier League) បានបិទបញ្ចប់រដូវកាលរបស់ខ្លួនហើយ ដោយក្រុម Albirex Niigata ជាម្ចាស់ជើងឯកក្រោយយកឈ្នះក្រុម Hougang United ដោយលទ្ធផល 1ទល់នឹង0។
ការឈ្នះលើកនេះ គឺជាលើកទី4 របស់ក្លិបហើយ ខណៈដែលក្លិបបានប្រើធនធានកីឡាករជនជាតិជប៉ុន ស្ទើរតែទាំងស្រុង ក្នុងការយកឈ្នះកាលពីឆ្នាំ2016, 2017 និង2018 រួចមកហើយ។ បើនិយាយអំពី កៅអីពានរង្វាន់អន្តរជាតិវិញ ក្លិបនេះនឹងមិនទទួលបានឡើយ ទោះបីជាសិង្ហបុរី មានកៅអី3 នៅពាន AFC Champions League និង AFC CUP ក្តី ពីព្រោះក្រុមនេះ មិនត្រូវបានសិង្ហបុរីចាត់ទុកជាក្រុមតំណាងជាតិរបស់ខ្លួនឡើយ ពោលគឺ ដាក់ឱ្យលេងដើម្បី ឱ្យលីគសិង្ហបុរី មានការប្រកួតប្រជែងខ្ពស់តែប៉ុណ្ណោះ។
គួរបញ្ជាក់ផងថា ទោះជាទទួលបានតំណែងជើងឯកក្តី ប៉ុន្តែចំពោះក្លិប Albirex Niigata FC ពុំទទួលសិទ្ធិលេងក្នុងក្របខណ្ឌកម្រិតទ្វីបនោះឡើយ ដោយសារមូលហេតុជាក្លិបបរទេសនៅសិង្ហបុរី (សម្ព័ន្ធក្លិបធំនៅលីគលំដាប់ទី២ ជប៉ុន)។
ចំពោះក្លិប Timpines Rovers FC ដែលឈរចំណាត់ថ្នាក់ជើងឯក រដូវកាល2020 នឹងទទួលបានសិទ្ធិទៅលេងជម្រុះដណ្ដើមកៅអីក្នុងពូលនៃពានរង្វាន់ AFC Champions League ខណៈក្លិប 2ទៀត រួមមាន Lion City Sailors FC និងក្លិប Geylang International FC ទទួលបានកៅអីវគ្គចែកពូលក្នុងពានកម្រិតទ្វីបលំដាប់ទី២ AFC Cup៕