លោក Jose Mourinho អ្នកចាត់ការក្លិប Tottenham Hotspur បាននិយាយកាលពីពេលថ្មីៗនេះថា កីឡាករមួយចំនួនរបស់លោក លែងមានអារម្មណ៍ចង់លេងក្នុងប្រកួត Europa League ទៀតហើយ បន្ទាប់ពីទាត់ស្មើជាមួយក្លិប PFC Ludogorets 1945 កាលពីការប្រកួតមុន។ លោកបន្ថែមថា ការប្រកួតពាននេះ មានតែខ្សែប្រយុទ្ធ Heung Min Son និងកីឡាករខ្សែការពារ Hojbjerg ប៉ុណ្ណោះ ដែលនៅចង់ឈ្នះពាននេះ។
គួរឱ្យដឹងដែរថា Spur គឺជាក្រុមដែលគេគិតថា ងាយស្រួលក្នុងការឈ្នះពានរង្វាន់នេះខ្លាំងជាងគេ ប៉ុន្តែក្លិបមួយនេះ ហាក់ធ្វើមិនសូវបានល្អទាល់តែសោះ។ នៅថ្ងៃទី11 ខែធ្នូ ឆ្នាំ2020 ខាងមុខនេះ Spur ត្រូវតែធ្វើយ៉ាងណា ឱ្យឈ្នះជាដាច់ខាត ដើម្បីបានអ៊ុតទៅលេងនៅវគ្គបន្ត ដ្បិតអីនៅពេលនេះកំពុងឈរលេខ2 ក្នុងពូល តែមិនទាន់ធានានៅឡើយទេ ដោយសារតែត្រូវជួបនឹងក្រុមកំពូលតារាង៕