ស្មាតហ្វូន VIVO X Series មានម៉ូដែល X60 និង X60 pro ដែលក្រុមហ៊ុនទើបនឹងធ្វើកម្មវិធីប្រកាសចេញ កាលពីខែតុលា កន្លងទៅ ត្រូវបានគេប្រទះឃើញ ចេញលើទីផ្សារបាត់ទៅហើយនៅក្នុងហាងដាក់តាំងផលិតផលរបស់ vivo នៅឯប្រទេសចិន។ X60 Series អាចនឹងត្រូវប្រកាសចេញជាផ្លូវការនៅក្នុងអំឡុងខែធ្នូនេះតែម្តង។
តាមរយៈគណនីបណ្តាញសង្គម Weibo ផ្លូវការរបស់ Digital Chat Station បានឱ្យដឹងថា vivo X60 នឹងបំពាក់មកជាមួយអេក្រង់លាតកោង មានគែមអេក្រង់ខ្លី កាមេរ៉ាមុខ ក្រោមអេក្រង់ 1គ្រាប់ មានទំហំតូច គួរឱ្យកត់សម្គាល់ ស្ថិតនៅចំកណ្តាលក្បែរគែមអេក្រង់ផ្នែកខាងលើ។
សម្រាប់ផ្នែកកាមេរ៉ាខាងក្រោយវិញ vivo X60 Pro នឹងភ្ជាប់មកជាមួយប្រព័ន្ធកាមេរ៉ា ដែលមានមុខងារទប់លំនឹងដូច Gimbal (Micro-Cloud) ដូចដែលយើងធ្លាប់ឃើញមាននៅលើ vivo X50 Pro អ៊ីចឹងដែរ។ កាមេរ៉ាក្រោយនេះ មានទម្រង់កាមេរ៉ា ស្រដៀងគ្នានឹង vivo X60 ដែរ ប៉ុន្តែវាមិនបានភ្ជាប់មកជាមួយប្រព័ន្ធកាមេរ៉ា Micro-Cloud ដូចនឹង vivo X60 Pro នោះទេ។
vivo X60 Series អាចនឹងត្រូវចែកចេញជា 3ម៉ូដែល ដោយក្នុងនោះ រួមមានដូចជា vivo X60, X60 Pro និង X60 Pro+។ ជាមួយគ្នានោះដែរ vivo X60 Pro ត្រូវបានគេរំពឹងថា នឹងប្រើប្រាស់បន្ទះឈីប Exynos 1080 របស់ Samsung ខណៈដែល vivo X60 Pro+ អាចនឹងប្រើប្រាស់បន្ទះឈីបរបស់ Qualcomm និងបំពាក់មកជាមួយឆ្នាំងសាកថ្ម ល្បឿនលឿន 33វ៉ាត់ ដោយឡែក តម្លៃនៅមិនទាន់ដឹងនៅឡើយទេ។
សូមទស្សនាវីដេអូ Live ខាងក្រោម៖