បន្ទាប់ពីសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសពីការត្រៀមថវិកាសម្រាប់ទិញវ៉ាក់សាំង ឧញ៉ាឡេង ណាវ៉ាត្រា បានប្រកាសភ្លាមៗតាមបណ្តាញសង្គមរបស់លោកផងដែរ ក្នុងការត្រៀមបរិច្ចាគថវិកាជូនប្រមុខរាជរដ្ឋាភិបាលផងដែរ។
ឧញ៉ាឡេង ណាវ៉ាត្រា បានសរសេរលើបណ្តាញសង្គមរបស់លោកថា៖ «ខ្ញុំបាទ និងក្រុមគ្រួសារត្រៀមបរិច្ចាគថវិកាជូន សម្ដេចតេជោហ៊ុនសែនចំនួន1លានដុល្លារ ដើម្បីទិញវ៉ាក់សាំងចាក់ជូនប្រជាជនងាយរងគ្រោះ។ សូមឱ្យប្រទេសយើងឆ្លងផុតនៅទុក្ខលំបាកនេះ»។ យ៉ាងណាមិញ Facebook Page Galaxy Navatra ក៏បានបង្ហោះសារដែរថា «ក្នុងនាមយើងខ្ញុំជាបុគ្គលិកគ្រប់ជាន់ថ្នាក់របស់ផលិតកម្ម Galaxy Navatra ពិតជាមានចិត្តរំភើបខ្លាំងណាស់នូវទឹកចិត្តរបស់លោកអគ្គនាយកក្រុមហ៊ុន ឧកញ៉ា ឡេង ណាវ៉ាត្រា ដែលបរិច្ចាគថវិកា១លានដុល្លា ជូនសម្ដេចតេជោ ហ៊ុន សែន ដើម្បីទិញវ៉ាក់សាំងចាក់ជូនប្រជាជនបង្ការជំងឺកូវីដ១៩។🙏🙏🙏ក្នុងនាមជាបុគ្គលិកគ្រប់ជាន់ថ្នាក់របស់ផលិតកម្ម Galaxy Navatra សូមជូនពរលោកឧកញ៉ា និងលោកជំទាវ ព្រមទាំងកូនៗសូមជួបតែសេចក្តីសុខសុភមង្គល ជោគជ័យគ្រប់មុខជំនួញ ជាពិសេសមានសុខភាពល្អ🙏🙏🙏»។
សូមជម្រាបដែរថា ក្នុងអំឡុងពេលដែលប្រទេសកម្ពុជាជួបគ្រោះទឹកជំនន់កាលពីប៉ុន្មានខែកន្លងមកនេះ ឧញ៉ាឡេង ណាវ៉ាត្រាបានផ្តល់ថវិកាជួយដល់រាជរដ្ឋាភិបាលច្រើនជាងគេគឺរហូតដល់60ម៉ឺនដុល្លារ៕