បន្ទាប់ដកខ្លួនចេញពីផលិតកម្មធំជាងគេនៅក្នុងស្រុក ថ្មីៗនេះស្រាប់តែ អ្នកនិពន្ធល្បីឈ្មោះលោក សុខ ជំនោរ ចេញមុខប្រាប់ពី១០ចំណុចក្នុងកាសរសេរទំនុកចម្រៀងឱ្យបានល្អ។ បច្ចុប្បន្ននេះ បទចម្រៀងពីរោះឬមិនពីរោះគឺមានការវាយតម្លៃខុសគ្នា គឺខុសពីប្រហែល៥ ឆ្នាំមុន តើអ្នកនិពន្ធរូបនេះបានចែករំលែកបទពិសោធអ្វីខ្លះ?
ជាការពិតណាស់អ្នកនិពន្ធល្បីឈ្មោះរូបនេះបាននិយាយរៀបរាប់ឱ្យដឹងពិស្ដារថាក្នុងវីដេអូ «សុខ ជំនោរ » ១០ចំណុច បង្កើតគំនិតនិពន្ធចម្រៀងរួមមាន ៖
1-ភាពយន្ដ ចម្រៀង និងការមើលទូរទស្សន៍
2-ស្ដាប់ការជជែកគ្នា
3-មើលលើការផុតលើបណ្ដាញសង្គម ( News Feed)
4-មើលចំណងជើងសៀវភៅ ភាពយន្ដ និងកម្មវិធីនានា
5-មើលចំណងធំលើទំព័រកាសែត
6-គតិ Quote
7-ស្ដាប់ការចង់បានរបស់អ្នកបញ្ជាទិញ
8-បរិយាកាសជុំវិញខ្លួន
9-មើលលើអ្នកចម្រៀង / ស្ដាប់បទចម្រៀង
10-បទពិសោធន៍ អារម្មណ៍ មនោសញ្ចេតនា
គួរបញ្ជាក់ថា ទាំង១០ចំណុចនេះ ជាបទពិសោធន៍ក្រោយពីសំងំមមាញឹកក្នុងអាជីពការងារជាអ្នកនិពន្ធប៉ុន្មានឆ្នាំមកនេះ ។ សព្វថ្ងៃលោកបានបង្ហាញមុខជាអ្នកនិពន្ធ និងដឹកនាំសម្ដែងនៅក្នុងផលិតកម្ម Davitra Media ដែលបទចម្រៀងលេចធ្លោជាងគេគឺបទ« ម្អមក្រៀម» បានបង្កប់សាច់រឿងយ៉ាងជក់ចិត្ត។
តោះមកមើលវីដេអូ ១០ចំណុច បង្កើតគំនិតនិពន្ធចម្រៀងរបស់ សុខ ជំនោរ ខាងក្រោមនេះ៖