គណៈកម្មការរៀបចំការប្រកួតលីគកំពូលអេស្ប៉ាញ (La Liga) បានចេញវិធានការ ពិន័យទៅលើកីឡាករ Lionel Messi ដោយសារតែបានបង្ហាញ (ផ្សព្វផ្សាយ) ឯកសណ្ឋានក្រុមផ្សេង ដែលមិនមាននៅក្នុងការប្រកួត ដែលនឹងត្រូវរ៉ាប់រងបង់ប្រាក់ចំនួន ៣ពាន់អឺរ៉ូ ចំពោះកំហុសនេះ។
កីឡាករសញ្ជាតិអាហ្សង់ទីនខាងលើ បានដោះអាវក្រុម Barcelona ចេញ ដោយបង្ហាញអាវក្រុម Newell’s Old Boys ដែលជាក្រុមដែលលោក Maradona ប្រកបអាជីពចុងក្រោយជាកីឡាករបាល់ទាត់ ក្រោយពេលដែលរូបគេ បានស៊ុតបញ្ចូលទី កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ2020 កន្លងទៅនេះ ដើម្បីជាការរំឭកដល់វីរបុរសអាហ្សង់ទីន។
Maradona ដែលបានស្លាប់កាលពីសប្ដាហ៍មុន ក្នុងវ័យ 60ឆ្នាំ ធ្លាប់លេងឱ្យក្រុម Newell’s Old Boys នៅចុងអាជីពរបស់លោក ហើយ Messi ក៏ធ្លាប់ជាយុវជនក្នុងក្រុមនេះដែរ កាលពីគេនៅក្មេង។ Messi ក៏បានធ្វើកាយវិការ ថើបដៃ រួចលើកឡើងទៅលើ ធ្វើដូច Maradona ដែលធ្លាប់ធ្វើពីពេលមុនមដូចគ្នា៕