កីឡាករ ជម្រើសជាតិបេលហ្ស៊ិក Eden Michael Hazard បានទទួលរងរបួសសាច់ដុំម្តងទៀតហើយ កាលពីថ្ងៃអង្គារ៏ ទី1 ខែវិច្ឆិកា ឆ្នាំ2020 កន្លងទៅ ដែលនេះ គឺជាការរងរបួសជាលើកទី8 ហើយ គិតត្រឹម រយៈពេល 1ឆ្នាំជាង នៃការផ្ទេរមក Real Madrid នេះ។
ខ្សែបម្រើស្លាប សញ្ជាតិបែលហ្ស៊ិក Eden Hazard ទើបតែមកដល់ក្លិប Real Madrid បានជាង 1ឆ្នាំកន្លះប៉ុណ្ណោះ តែកីឡាកររូបនេះខកខានលេងអស់ 42ប្រកួត (ទិន្នន័យរបស់ Transfermarket) ព្រោះតែការញាំញីដោយរបួស។
គួររំឭកដែរថា កីឡាកររូបនេះ ធ្លាប់រងរបួសជាច្រើនលើកមកហើយ ដូចជា របួសសរសៃពួរជើង (សម្រាក 1ខែជាង), របួសប្រេះឆ្អឺង (សម្រាក 3ខែ), របួសសាច់ដុំ (សម្រាកកន្លះខែ), កូវីដ-១៩ (សម្រាកកន្លះខែ) រួមនឹងរបួសរយៈពេលខ្លីៗជាច្រើនទៀត៕