កីឡាករខ្សែបម្រើការពា ររបស់ក្លិបព្រះខ័នរាជស្វាយរៀង ឈិន ឈឿន បានប្រកាសអរគុណទៅដល់ក្លិបព្រះខ័នរាជស្វាយរៀង ជាទីដែលគេបំពេញអាជីពជាកីឡាករបាល់ទាត់អស់រយៈពេល 1រដូវកាល2020 បុគ្គលិក និងមិត្តរួមក្រុមទាំងអស់ ក្នុងន័យលាគ្នា បន្ទាប់ពីកីឡាកររូបនេះ សម្រេចចិត្តចាកចេញពីក្រុមនេះ។
កីឡាករមាឌល្អិតមាំរូបនេះ ទំនងជានឹងត្រឡប់ទៅចូលរួម ជាមួយនឹងក្លិបក្រសួងការពារជាតិ ជាទីដែលធ្វើឱ្យកីឡាកររូបនេះល្បីខ្លាំងវិញ ដោយនៅទីនោះ គេអាចនឹងបង្ហាញខ្លួនបានច្រើនជាង នៅជាមួយក្លិបព្រះខ័នរាជស្វាយរៀង។
គួរឱ្យដឹងដែរថា កីឡាករ ឈិន ឈឿន អាចចាត់ទុកថា ជាកីឡាករខ្សែបម្រើការពារមួយរូប ដែលមានល្បឿនលឿន និង កាយសម្បទាល្អ ជាងគេក្នុងក្រុមជម្រើសជាតិកម្ពុជា នាពេលបច្ចុប្បន្ននេះ បើទោះបីជាគេមានវ័យរាងជ្រេបន្តិចក៏ដោយ៕