កាលពីពេលថ្មីៗនេះ គេហទំព័រផ្លូវការរបស់ Samsung បានបង្ហោះរូបភាពមួយចំនួន ដែលបង្ហាញឱ្យពី គម្រោងនាពេលអនាគតរបស់ពួកគេ ដែលគ្រោងផលិតទូរស័ព្ទអេក្រង់បត់ ដែលមានទម្រង់បត់ខុសគ្នាពី Galaxy Z Flip និង Galaxy Fold2 ពោលគឺ មានសមត្ថភាពអាចបត់បានជា 3គន្លាក់។
Samsung ក៏មានគម្រោងផលិតឧបករណ៍ ដែលភ្ជាប់មកជាមួយអេក្រង់ អាចរំកិលចេញ-ចូលបានថែមទៀតផង ដែលអាចនឹងដាក់បង្ហាញក្នុងអំឡុងឆ្នាំ2022 ខាងមុខដែរ។
លក្ខណៈបត់បែបនេះ ស្រដៀងនឹងទូរស័ព្ទអេក្រង់បត់ គំរូរបស់ TCL ដែលបានដាក់បង្ហាញកាលពីឆ្នាំកន្លងទៅ។ សូមជម្រាបជូនដែរថា Samsung គឺជាក្រុមហ៊ុនមួយ ក្នុងចំណោមក្រុមហ៊ុនដទៃទៀត ដែលបានបញ្ចេញលក់ទូរស័ព្ទអេក្រង់បត់ នៅលើទីផ្សារជាផ្លូវការ កាលពីឆ្នាំ2019។
Samsung ក៏ត្រូវបានគេស្គាល់ថា ជាក្រុមហ៊ុនដែលបានបញ្ចេញលក់ទូរស័ព្ទអេក្រង់បត់ ច្រើនទម្រង់ជាងគេផងដែរ ដូចជា ទូរស័ព្ទអេក្រង់បត់ Galaxy Z Flip និង Galaxy Z Fold2 នៅក្នុងឆ្នាំ2020 នេះជាដើម៕