ថ្មីៗនេះយោងតាម Facebook Page ផ្លូវការរបស់ផលិតកម្មទីក្រុងភាពយន្ត (Town Production) នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០នេះ បានឱ្យថា ផលិតកម្មទីក្រុងភាពយន្ត(Town Production) និងផលិតកម្ម GMM Grammy របស់ប្រទេសថៃពិតជាបានចាប់ដៃ(កិច្ចសហរប្រតិបត្តិការ)ជាមួយគ្នាពិតប្រាកដមែន។
មិនត្រឹមតែប៉ុណ្ណោះ បើយោងតាមសម្តីរបស់នាយកប្រតិបត្តិរបស់ផលិតកម្មទីក្រុងភាពយន្ត (Town Production) លោក អ៊ិន រិទ្ធីចិត្រ បាននិយាយក្នុងថ្ងៃសន្និសីទសារព័ត៌មានថា នាពេលខាងមុខនេះផលិតកម្មទីក្រុងភាពយន្ត បានចាប់ដៃគូជាមួយផលិតកម្ម GMM Grammy របស់ប្រទេសថៃ ក្នុងការផលិតបទចម្រៀង ភាពយន្ដ និងការប្រគំតន្ត្រីរួមគ្នា។ នេះក៏ជាឱកាសធំមួយ ដើម្បីជំរុញទីផ្សារឧស្សាហកម្មចម្រៀងខ្មែរ ទៅកាន់អន្ដរជាតិ។
អ៊ិន រិទ្ធីចិត្រ បានអះអាងទៀតថា ក្រៅពីនេះ ថោន ក៏បានត្រៀមខ្លួនបង្កើតកម្មវិធីទូរទស្សន៍ប្លែកៗសម្រាប់ដើមឆ្នាំ២០២១ និងមានការផលិតកម្មកម្មវិធីរួមគ្នារវាងពីរផលិតកម្មធំៗនេះ។ ក្រៅពីការនោះ រាល់កម្មសិទ្ធបញ្ញា ត្រូវបានរក្សាទាំងផលិតកម្មថោន និងផលិតកម្ម GMM Grammyផងដែរ។