តាមរយៈគេហទំព័រផ្លូវការររបស់ Facebook Page ផលិតកម្មរស្មីហង្សមាស បានបង្ហោះសារ និងវីដេអូចម្រៀងថ្មី ដែលជាការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានរបស់កំពូលតារាចម្រៀង លោក ខេមរៈ សិរីមន្ត មកកាន់ទ្រនំរស្មីហង្សមាស។
បទចម្រៀងថ្មី និងដំបូងបំផុតរបស់ ខេមរៈ សិរីមន្ត នៅក្នុងផលិតកម្មហង្សមាស គឺមានចំណងជើងថា «ស្ទឹងត្រែងបងអើយ»។ បទនេះដែរ គឺជាស្នាដៃនិពន្ធរបស់កវី ខេមរៈ ភារុណ ដែលត្រូវជាបងបង្កើតរបស់លោក រស្មីហង្សមាស។
«ស្ទឹងត្រែងបងអើយ» ជាបទចម្រៀងបង្ហាញពីមនោសញ្ចេតនាជ្រាលជ្រៅ និងវីរៈភាពនៃការស្នេហាជាតិ ដែលធ្វើឲ្យមហាជន ក៏ដូចជាអ្នកគាំទ្រ ស្ដាប់ហើយមានអារម្មណ៍ក្ដុកក្តួល។
ជាក់ច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ៖