ថ្ងៃនេះ កំពុងមានរឿងមិនស្រួលមួយកើតឡើងចំពោះគណនី Facebook មួយចំនួន តាមរយៈការ Share បន្ដគ្នាដោយស្វ័យប្រវត្តិក្នុងឆាត (Chat) ដោយគ្រាន់តែចុចលើ Link នោះ វានឹងលោតទៅក្នុងកម្មវិធី YouTube ជាវីដេអូ ប៉ុន្តែអ្វីដែលគួរឱ្យខ្លាចនោះ គឺគណនីរបស់យើងនឹងជួបបញ្ហា ដូចជាបាត់Setting បាត់Share កុំព្យូទ័រមានដំណើរការមិនប្រក្រតី លោតៗ ញាក់ៗជាដើម។
ក្នុងករណីនេះ ប្រសិនបើប្រិយមិត្តឃើញសារ Messenger ដែលសរសេរថា (Watch my private video and don’t show it to anyone ) ដែលមិត្តភ័ក្តិក្នុង Facebook ផ្ញើមកដែលមានសណ្ឋានដូចក្នុងរូប សូមកុំចុចលើ Link នោះឱ្យសោះ ដើម្បីសុវត្ថិភាព ព្រោះថា យើងមិនដឹងថាមេរោគនោះចង់បានអ្វីឱ្យប្រាកដនោះទេ។ បើមិនដូច្នោះទេ វានឹងផ្ញើសារ (ឆ្លង)ចូលទៅគ្រប់មិត្តភក្តិរបស់អ្នកស្ទើរតែទាំងអស់តែម្តង៕