YouTube បានធ្វើការកែសម្រួលលក្ខខណ្ឌ នៃសេវាកម្មរបស់ខ្លួន ដោយបានបញ្ចូលផ្នែកថ្មីមួយផ្ដល់សិទ្ធិឱ្យ YouTube ក្នុងការស្វែងរកចំណូលពីគណនីតូចៗ ដែលមិនទាន់បានក្លាយជាសមាជិកនៃ Partner Program។
ច្បាប់ថ្មីនេះ នឹងអាចឱ្យ YouTube ដាក់ផ្ទាំងពាណិជ្ជកម្ម លើវីដេអូ នៃគណនី YouTube តូចៗបាន ប៉ុន្តែមិនមានន័យថា គណនីទាំងនោះអាចទទួលបានចំណែកភាគលាភ ពីចំណូលបានពីផ្ទាំងពាណិជ្ជកម្មនោះទេ។ ដូចនេះនៅលើវីដេអូ នៃគណនី YouTube តូចៗ អ្នកនឹងឃើញមានលោតផ្ទាំងពាណិជ្ជកម្ម មិនខុសពីគណនីធំៗនោះឡើយ។
ដើម្បីអាចចូលរួមក្នុងកម្មវិធី YouTube Partner Program បាន ម្ចាស់គណនី YouTube មួយ រស់នៅក្នុងប្រទេសដែលខ្លួនបានកំណត់លើ YouTube, ត្រូវមានចំនួនទស្សនា 4ពាន់ម៉ោង ក្នុងរយៈពេល 12ខែ ចុងក្រោយ និងមាន Subscriber ចាប់ពី1ពាន់នាក់ឡើង៕