កាលពីថ្ងៃច័ន្ទ ទី23 ខែវិច្ឆិកា ឆ្នាំ2020 នៅក្នុងកម្មវិធី Survivor Series 2020 របស់សង្វៀន WWE កីឡាករ រហស្សនាម អ្នកកប់ខ្មោច Undertaker បានប្រកាសលាអ្នកគាំទ្ររបស់ខ្លួន ដោយការចូលនិវត្តន៍ពីអាជីពអ្នកកីឡាកាស ចាប់ពីពេលនេះតទៅហើយ។
ការប្រកាសចូលនិវត្តន៍នេះ Undertaker ដែលមានឈ្មោះពិតថា Mark Calaway បានថ្លែងអំណរគុណដល់អ្នកគាំទ្រ ដែលនាំតែបន្តគាំទ្ររូបលោកអស់រយៈពេល 30ឆ្នាំមកនោះ ហើយការសម្រេចចិត្តដើរចេញពីសង្វៀននេះ គឺពិតជាគួរឱ្យសោកស្តាយមែនទែន តែលោកបានបញ្ជាក់ថា វា គឺជាអ្វីដែលលោក ត្រូវធ្វើនៅពេលនេះ។
គួររំឭកដែរថា Undertaker គឺជាកីឡាករកីឡាកាស ដ៏ល្បីល្បាញ 1រូប របស់សង្វៀន WWE ដែលបានឈានជើងចូលសង្វៀនកីឡាកាសលើកដំបូង កាលពីឆ្នាំ1987 ពោលគឺ អស់រយៈពេល 33ឆ្នាំមកហើយ៕