កាលពីថ្ងៃទីអាទិត្យ ទី22 ខែវិច្ឆិកា ឆ្នាំ2020 កន្លងទៅ ផេចផ្លូវការ aseanfootball បានបញ្ចេញនូវព័ត៏មានមួយ អំពីការផ្លាស់ប្តូរ រូបមន្តប្រកួតពានរង្វាន់ AFC CUP 2021 ដោយយោងទៅលើការរងផលវិបាកពីមេរោគកូវីដ-19។
ការផ្លាស់ប្តូររូបមន្តថ្មី ដែលខុសពីឆ្នាំ2020 កន្លងទៅនេះ គឺការប្តូរ ពីការប្រកួតចំនួន 2ជើង ទៅជាប្រកួតតែ 1ជើងវិញ ហើយចំពោះការធ្វើជាម្ចាស់ផ្ទះ គឺតម្រូវឱ្យប្រទេស1 ក្នុងចំណោម 4ប្រទេស ដែលស្ថិតនៅក្នុងពូលជាមួយគ្នា ត្រូវធ្វើជាម្ចាស់ផ្ទះ តំណាងពូលរបស់ខ្លួន។
គួរឱ្យដឹងដែរថា កម្ពុជាមានបេក្ខភាព 2ក្លិប ដែលនឹងត្រូវចូលរួមក្នុងពានរង្វាន់នេះ គឺបឹងកេត ជាប់ទៅវគ្គចែកពូលស្វ័យប្រវត្តិ និងវិសាខា ត្រូវឆ្លងកាត់វគ្គជម្រុះជាមុនសិន៕