Antoine Griezmann បានប្រកាសថា គេនឹងមិនកាត់សក់វែង របស់គេនេះ ចេញឡើយ បើទោះបីជាមានការស្នើសុំពីសំណាក់អ្នកគាំទ្រ និងក្លិបក៏ដោយ ពីព្រោះប្រពន្ធ និងកូនរបស់គេ ស្រឡាញ់ម៉ូតសក់នេះយ៉ាងខ្លាំង។
ទាក់ទងនឹងរឿងនេះ អ្នកគាំទ្រមួយចំនួនបានដាក់ការស្តីបន្ទោសថា មកពីម៉ូតសក់វែងរបស់គេហ្នឹងហើយ ទើបធ្វើឱ្យរូបគេមានទម្រង់លេងធ្លាក់ជើងខ្លាំង មិនដូចកាលនៅ AT Madrid ដែលមានម៉ូតសក់ខ្លី ដែលផ្តល់ហុងស៊ុយល្អខ្លាំងដល់រូបគេ។
សូមរំឭកថា ខ្សែប្រយុទ្ធជម្រើសជាតិបារាំងខាងលើនេះ ទើបតែរកបាន 2គ្រាប់ និងបញ្ជូនបាល់បាន 1គ្រាប់ប៉ុណ្ណោះ ក្នុងការប្រកួត 8លើក ក្នុងក្របខណ្ឌ la Liga នារដូវកាលនេះ៕