ខ្សែប្រយុទ្ធ Erling Haaland បានក្លាយជាកីឡាករ ដែលអាចរកគ្រាប់បាល់បាន 16គ្រាប់ ក្នុងពានរង្វាន់ Champions League លឿនជាងគេក្នុងប្រវត្តិសាស្តបាល់ទាត់ ត្រឹមតែ 12ប្រកួត។
Haaland បានបង្ហាញទម្រង់លេងល្អខ្លាំងមែនទែន។ ជាក់ស្ដែង គេបានបន្ដ រកគ្រាប់បាល់ បានច្រើនសឹងតែគ្រប់ការប្រកួតទៅហើយ ខណៈដែលកាលពីពេលថ្មីៗនេះ ក្រុម Dortmund របស់គេ បានយកឈ្នះលើក្រុម Club Brugge 3-0 ដែលក្នុងនោះ ខ្សែប្រយុទ្ធវ័យ 20ឆ្នាំរូបនេះ រកបាន 2គ្រាប់ផងដែរ។
គួរឱ្យដឹងដែរថា ក្នុងពានរង្វាន់ UEFA Champions League នេះ Haaland ធ្វើបានល្អជាង Ronaldo ទៅទៀត ដោយមានចំនួនគ្រាប់បាល់រកបាន លើស Ronado (ដែលរកបានត្រឹមតែ 14គ្រាប់) ដល់ទៅ ២គ្រាប់ ខណៈដែលគេទើបប្រកួតបានតែ 12ប្រកួតប៉ុណ្ណោះ៕