ព្រឹលបានធ្លាក់ចាប់ពីថ្ងៃអាទិត្យសប្ដាហ៍មុន បានគ្របដណ្ដប់លើតំបន់ភ្នំ Huanghuan នៃខេត្ត Henan ភាគកណ្ដាលប្រទេសចិន ធ្វើឱ្យតំបន់ទាំងមូលពោរពេញទៅដោយពណ៌ស ប្រៀបបានទៅនឹងឋានទេវតា គួរជាទីចាប់ចិត្ត។
ព្រឹលដើមរដូវ កាលពីថ្ងៃទី22វិច្ឆិកា បានធ្លាក់ចុះមកគ្របដណ្ដប់ពេញតំបន់ភ្នំ Huanghua នាទីក្រុង Anyang ខេត្ត Henan ប្រទេសចិន។
ទិដ្ឋភាពដ៏មហាសែនស្អាតនៃព្រៃភ្នំ បូកជាមួយនឹងសម្រស់ដ៏ស្រស់ត្រកាលនៃពណ៌សក្បុសរបស់ព្រឹល រួមនឹងពពកអ័ព្ទអណ្ដែតត្រសែតនៅមិនឆ្ងាយពីផ្ទៃដី បង្កើតបានជាទេសភាពមួយដែលអាចប្រៀបទៅនឹងឋានត្រ័យត្រិង្សដែលជាសួគ៌ាគួរជាទីរស់នៅ។
ស្ថិតក្នុងឧទ្យាន Huanghua Shenyuan ភ្នំ Huanghua គឺជាទីតាំងដ៏ល្បីឈ្មោះតាំងតែពីសម័យដើម និងធ្លាប់ត្រូវបានរំលឹកនៅក្នុងស្នាដៃកំណាព្យ និងចម្រៀងជាច្រើនរបស់ចិន៕
ប្រភព៖ CCTV+