5 . ប្រើបោកគក់ខោអាវណាដែលត្រូវថែទាំជាពិសេស
យើងអាចប្រើទឹកសាប៊ូលាងចានជំនួសសាប៊ូម្សៅ ដើម្បីបោកគក់សម្លៀកបំពាក់ណាដែលត្រូវការការថែទាំជាពិសេសបានដូចគ្នា។
6 . ប្រើសម្រាប់ទាក់ទាញ និងកម្ចាត់សត្វល្អិត
បន្តក់ទឹកសាប៊ូលាងចាន 3 ដំណក់ចូលទៅក្នុងចានទឹកសាជូរ(ដែលនឹងទាក់ទាញសត្វល្អិតៗឱ្យមកតោង) ទឹកល្បាយនេះនឹងកាត់បន្ថយភាពតឹងលើផ្ទៃទឹក និងធ្វើឱ្យសត្វល្អិតទាំងនោះលង់ទឹកស្លាប់នៅទីបំផុត។
7 . កម្ចាត់ស្នាមប្រឡាក់លើកម្រាលព្រំ
លាយទឹកសាប៊ូលាងចាន 1ស្លាបព្រាបាយនៅក្នុងទឹកក្តៅឧណ្ហៗ 2កូនចាន ហើយយកក្រណាត់សជ្រលក់ទឹកល្បាយនោះយកមកសង្កត់ៗពីលើស្នាមប្រឡាក់ រហូតទាល់តែស្នាមប្រឡាក់នោះជ្រាបចូលមកនៅក្នុងក្រណាត់ស និងរលុបបាត់អស់ពីកម្រាលព្រំ បន្ទាប់ពីនោះជូតសម្អាតដោយទឹកស្អាត និងយកក្រណាត់ស្អាតមកជូតប្តិតទឹកចេញឱ្យស្ងួត។
8 . ជូតសម្អាតទូដាក់ម្ហូបនៅក្នុងផ្ទះបាយ
ទូដាក់ម្ហូបនៅក្នុងចង្ក្រានបាយក៏អាចប្រឡាក់បានដែរតាមរយៈខ្លាញ់ និងអាហារផ្សេងៗដែលកំពប់ ឬខ្ទាតទៅប្រឡាក់ ដូច្នេះចូរលាយទឹកសាប៊ូលាងចានបន្តិចនៅក្នុងកំប៉ុងបាញ់ទឹក(ដបស្រ្បៃយ៍)ដែលមានទឹកក្តៅឧណ្ហៗ ហើយបាញ់ឱ្យសព្វពីលើកន្លែងមានស្នាមប្រឡាក់ បន្ទាប់ពីនោះជូតចេញដោយក្រណាត់ជ្រលក់ទឹកស្អាតដែលពូតឱ្យស្ងួតរួចហើយ។
បានដឹងពីគុណប្រយោជន៍ល្អៗផ្សេងទៀតរបស់ទឹកសាប៊ូលាងចានដូចខាងលើនេះហើយ កុំភ្លេចប្រាប់តៗគ្នាផងណា៎៕