TikTok ប្រចាំប្រទេសហ្វីលីពីន បានធ្វើការបង្ហោះសេចក្តីជូនដំណឹងមួយ ដោយភ្ជាប់នឹងអត្ថន័យចូលរួមរំលែកទុក្ខដល់ប្រជាជនហ្វីលីពីន ដែលបានរងគ្រោះដោយឥទ្ធិពលព្យុះធំផ្ទួនៗគ្នា។
ក្រុមហ៊ុន TikTok បានបរិច្ចាគជាទឹកប្រាក់ចំនួន 30ម៉ឺនដុល្លារ ស្មើនឹងប្រាក់ហ្វីលីពីន 15លានហ្វ៊ីលីពីន ប៉េសូ ក្នុងនោះផងដែរ ជំនួយជាទឹកប្រាក់ពាក់កណ្ដាលចំនួន 15ម៉ឺនដុល្លារ ត្រូវបានប្រគល់ជូនទៅ កាកបាទក្រហមហ្វីលីពីន ជាអាហារ និងសម្លៀកបំពាក់សង្គ្រោះបន្ទាន់ និងពាក់កណ្ដាលទៀត ត្រូវបរិច្ចាគជូនដោយផ្ទាល់។
កាលពីសប្ដាហ៍មុន ឥទ្ធិពលព្យុះធំជាប់ៗគ្នា បានបក់បោកប៉ះតំបន់ជាច្រើននៅប្រទេសហ្វីលីពីន រួមទាំងប្រជុំជនក្នុងទីក្រុងម៉ានីល និងកោះ Luzon ដែលធ្វើឱ្យប៉ះពាល់ដល់មនុស្សចាស់-ក្មេងច្រើនជាង 2លាននាក់។
លោក Richard Gordon អ្នកនយោបាយ និងជាសមាជិកព្រឹទ្ធសភាតំណាង កាកបាទក្រហមហ្វីលីពីន បានមានប្រសាសន៍ថា៖ “កាកបាទក្រហមហ្វីលីពីន តែងតែយកចិត្តទុកដាក់ និងស្ម័គ្រចិត្តក្នុងការបម្រើជូនប្រជាជនទូទៅដែលរងគ្រោះ។ ជាមួយនឹងការបរិច្ចាគពីក្រុមហ៊ុន TikTok យើងមានសេចក្តីសោមនស្សរីករាយបំផុត ដើម្បីបន្តសកម្មភាពមនុស្សធម៌ឥតព្រំដែនរបស់យើងបន្តទៀត៕