ក្រសួងសន្តិសុខសាធារណៈនៃប្រទេសវៀតណាម បានសម្រេចជ្រើសរើសយក ក្រុមហ៊ុនផលិតរថយន្តក្នុងស្រុកVinfast ដើម្បីផ្គត់ផ្គង់រថយន្តSUV សម្រាប់ប្រើជាយានជំនិះ ក្នុងព្រឹត្តិការណ៍សំខាន់ៗ សម្រាប់មេដឹកនាំ និងមេបញ្ជាការប៉ូលីស។
ការផ្លាស់ប្តូរមកប្រើប្រាស់រថយន្តផលិតក្នុងស្រុក គឺជាការប៉ុនប៉ងលើកកម្ពស់ឧស្សាហកម្ម ក្នុងស្រុកក៏ដូចជាការផ្លាស់ប្តូរទៅជារថយន្ត “ផលិតនៅវៀតណាម” សម្រាប់ការអនុវត្តច្បាប់។
វាក៏ជាបំណងមួយ ដើម្បីបំផុសគំនិតប្រជាជនវៀតណាមក្នុងការប្រើប្រាស់ផលិតផលក្នុងស្រុក ហើយវា ក៏ជាគំរូមួយដែលបានអនុវត្តដោយសហរដ្ឋអាមេរិក និងរបៀបនៃការអនុវត្តច្បាប់ របស់សហរដ្ឋអាមេរិក ដែលបានប្រើប្រាស់ផលិតផលម៉ាកក្នុងស្រុក របស់ពួកគេដូចជា Dodge, Ford, Chevrolet ជាដើមដែរ៕
ប្រភព៖ Re-IDEA