សារព័ត៌មានក្នុងស្រុកវៀតណាម បានចុះផ្សាយថា Facebook ក្នុងប្រទេសខ្លួន អាចនឹងត្រូវបិទ ប្រសិនបើក្រុមហ៊ុនមួយនេះ មិនធ្វើតាមអ្វីដែលរដ្ឋាភិបាលវៀតណាមតម្រូវ ក្នុងការត្រួតពិនិត្យខ្លឹមសារនយោបាយក្នុងស្រុកបន្ថែមទៀតទេនោះ។
ថ្មីៗនេះ អាជ្ញាធរវៀតណាមបានស្នើសុំម្តងទៀត ឱ្យក្រុមហ៊ុនហ្វេសប៊ុក បង្កើនការរឹតត្បិតលើការផ្សាយព័ត៌មានរិះគន់។ ក្រោយកើតមានករណីដូចគ្នានេះ ម្តងរួចហើយ ដែល Facebook ក៏បានអនុវត្តតាមការស្នើសុំ របស់រដ្ឋាភិបាលវៀតណាម ម្តងរួចហើយដែរ ដើម្បីបង្កើនការត្រួតពិនិត្យលើការបង្ហោះខ្លឹមសារ ដែល “ប្រឆាំងនឹងរដ្ឋ”។
បច្ចុប្បន្ននេះ មានអ្នកប្រើប្រាស់ Facebook ប្រមាណ 60លាននាក់ នៅក្នុងប្រទេសវៀតណាម ក្នុងនោះវាជាមធ្យោបាយទំនាក់ទំនង, ការផ្តល់សេវាសំខាន់ៗ សម្រាប់ពាណិជ្ជកម្មតាមអនឡាញ ហើយក៏ជាវេទិកាជជែកគ្នាយ៉ាងទូលំទូលាយសម្រាប់អ្នកមានទស្សនៈនយោបាយប្រឆាំងផងដែរ៕