ខ្សែប្រយុទ្ធរបស់ក្លិប Liverpool FC សញ្ជាតិអេហ្ស៊ីប Mohamed Salah បានឈានចូលដល់ពេលធ្វើតេស្តកូវីដ-19 ជាលើកទី2 ហើយ កាលពីថ្ងៃទី19 ខែវិច្ឆិកា ឆ្នាំ2020 តែលទ្ធផលចេញមក ហាក់មិនជាទីគាប់ចិត្តរបស់កីឡាកររូបនេះឡើយ។
Salah ធ្លាប់មានក្ដីសង្ឃឹមថា អាចនឹងត្រឡប់មកកាន់ Merseyside វិញនៅពាក់កណ្ដាលសប្ដាហ៍នេះ បន្ទាប់សម្រាកព្យាបាលអស់រយៈពេល ១សប្ដាហ៍នៅប្រទេសអេហ្ស៊ីប។ ប៉ុន្តែតាមរយៈការតេស្ដកាលពីម្សិលមិញបង្ហាញថា គេនៅតែឆ្លងកូវីដ-19 ហើយគ្រូពេទ្យត្រូវឱ្យកីឡាកររូបនេះនៅបន្តព្យាបាលរយៈពេល 2សប្តាហ៍ទៀត។
ដូចនេះ Liverpool FC នឹងត្រូវបាត់បង់ខ្សែប្រយុទ្ធដ៏មុតស្រួចខាងលើ ក្នុងការប្រកួតជាមួយនឹងក្លិប Leicester City និង Atalanta៕