លោក Joachim Low នឹងនៅតែបន្ត នៅជាមួយក្រុមជម្រើសជាតិដដែល ទោះបីជាចាញ់ក្រុមជម្រើសជាតិអេស្ប៉ាញយ៉ាងអាម៉ាស់មុខកាលពីយប់មិញនេះក៏ដោយ។ នេះបើយោងតាមការលើកឡើងរបស់នាយកបច្ចេកទេសបាល់ទាត់អាល្លឺម៉ង់លោក Oliver Bierhoff។
ការប្រកាសនេះ បានកើតឡើងក្រោយការចាញ់ របស់អាល្លឺម៉ង់ ដោយលទ្ធផល 6ទល់នឹង0 ក្រោមថ្វីជើងក្រុមអេស្ប៉ាញ ក្នុងការប្រកួតពានរង្វាន់ UEFA Nation League 2020 ដែលនេះ គឺជាការចាញ់ដ៏ច្រើនបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់អាល្លឺម៉ង់ ក្នុងអំឡុងពេល 90ឆ្នាំចុងក្រោយនេះ។
សូមជម្រាបផងដែរថា អាល្លឺម៉ង់ធ្លាប់មានកំណត់ត្រាចាញ់អាក្រក់បំផុត គឺចាញ់ក្រុមជម្រើសអង់គ្លេស ក្នុងលទ្ធផល 9-0 កាលពីឆ្នាំ1909៕