ថ្មីៗនេះ ក្រុមការងារទីភ្នាក់ងារអវកាស ជប៉ុន (JAXA) បាននិងកំពុងរៀបចំប្រព័ន្ធកាមេរ៉ា Super Hi-vision ដើម្បីធ្វើដំណើរទៅកាន់ភពព្រះអង្គារ ឱ្យបាននៅឆ្នាំ2024។
បច្ចេកវិទ្យា Super Hi-vision 8K ត្រូវបានលេចរូបរាងឡើង តាំងពីឆ្នាំ2015 នៅក្នុងវិស័យផ្សេងៗ ដូចជា ទូរទស្សន៍កម្រិត 8K ឬកាមេរ៉ាថតកុន ជាដើម។ យ៉ាងណាមិញនៅឆ្នាំ2020 នេះ ជប៉ុនបាននាំយកមកប្រើប្រាស់ នៅក្នុងបេសកកម្មអវកាស ជាលើកដំបូងបង្អស់។
សូមជម្រាបថា បេសកកម្មរបស់ (JAXA) គឺដើម្បីចាប់យករូបភាពក្នុងកម្រិតភាពច្បាស់ រហូតដល់ Ultra HD 8K របស់ពិភពព្រះអង្គារ និងព្រះចន្ទនេះ កន្លងមក បេសកកម្មនេះមិនធ្លាប់មាននោះទេ៕