ក្លិបបាល់ទាត់ Liverpool ដែលកំពុងតែឈរនៅលេខ2 នៃតារាងពិន្ទុ English Premier League អាចជួបនឹងគ្រោះអាក្រក់ ព្រោះកីឡាករល្អៗកំពុងតែមានបញ្ហា ស្របពេលដែលសប្តាហ៍ក្រោយនេះ នឹងត្រូវជួបជាមួយនឹង Leicester City នៅក្រៅទឹកដីទៀតផង។
ថ្មីៗនេះ ខ្សែប្រយុទ្ធ Mahamed Salah របស់ក្លិបបាល់ទាត់ Liverpool ត្រូវបានសហព័ន្ធកីឡាបាល់ទាត់អេហ្ស៊ីបប្រកាសថា វិជ្ជមានកូវីដ-19 ខណៈពេលដែលរូបគេ បានមកចូលរួមជាមួយនឹងក្រុមជម្រើសជាតិអេហ្ស៊ីប ដើម្បីចូលរួមក្នុងការប្រកួតពាន Africa Cup ជាមួយនឹងក្រុមជម្រើសជាតិ Togo។
គួរឱ្យដឹងដែរថា នេះ គឺជាដំណឹងអាក្រក់មួយ សម្រាប់ការសម្រាករយៈពេលខ្លី របស់ Liverpool ខណៈដែលលោក Klopp កំពុងតែក្រពុលមុខរឿងកីឡាករល្អៗរងរបួសផង ដែលមានដូចជា ខ្សែការពារ Virgil van Dijk និង Joe Gomez៕