លោក Stewart Ramalingang ប្រធានសមាគមបាល់ទាត់ម៉ាឡេស៊ី សម្តែងការព្រួយបារម្ភទៅនឹងបញ្ហាកូវីដ-19 ដែលអាចប៉ះពាល់ទៅនឹងក្រុមជម្រើសជាតិម៉ាឡេស៊ី ដែលត្រៀមចូលរួមក្នុងការប្រកួតធំៗនានា ជាច្រើននាក្នុងឆ្នាំ2021 ខាងមុខនេះ។
ស្ថានភាពនៃការផ្ទុះឡើងនៃរលកទី2 កូវីដ-19 នៅក្នុងប្រទេសម៉ាឡេស៊ី កំពុងតែកើនឡើង ដោយមានមនុស្សឆ្លង ច្រើនពាន់នាក់ក្នុង 1ថ្ងៃ ហើយរដ្ឋាភិបាលប្រទេសនេះ បានសម្រេចចិត្ត បិទប្រទេសដោយមិនអនុញ្ញាត ឱ្យចាកចេញពីប្រទេសនេះឡើយ។ ក្នុងនោះដែរ មិនថាកីឡាករផ្សេងៗ ឬកីឡាករបាល់ទាត់ឡើយ គឺមិនត្រូវបានអនុញ្ញាតដូចគ្នា។
គួរឱ្យដឹងដែរថា ប្រសិនបើម៉ាឡេស៊ី នៅតែប្រកាន់វិធានការនេះដល់ឆ្នាំ2021 ខាងមុខ ក្រុមជម្រើសជាតិម៉ាឡេស៊ី នឹងត្រូវដកខ្លួនចេញពីពានរង្វាន់ធំៗជាច្រើន ដែលមានដូចជា វគ្គជម្រុះ World Cup, ពាន AFF Suzuki Cup និងពាន AFC U19 ជាដើម៕