គ្រូបង្វឹកជម្រើសជាតិអង់គ្លេស បានដកកីឡាករ Macus Rashford ចេញពីបញ្ជីឈ្មោះកីឡាករចុងក្រោយដើម្បីត្រៀមលេងក្នុងពាន Nations League ដោយសារតែកីឡាកររបស់ក្លិប Manchester United រូបនេះរងរបួស។
Rashford បានអវត្តមានពីការប្រកួតមិត្តភាពរបស់អង់គ្លេស ដែលលេងទល់នឹងសាធារណរដ្ឋអៀរឡង់ កាលពីថ្ងៃសុក្រកន្លងទៅនេះ។ ក្រោយមកសមាគមបាល់ទាត់អង់គ្លេស បានប្រកាសជាផ្លូវការថា កីឡាកររូបនេះនឹងអវត្តមានពីប្រកួត UEFA Nations League ដែលនឹងលេងទល់ បែលហ្ស៊ិក និងអ៊ីស្លង់។
គួរឱ្យដឹងដែរថា កាលពីការប្រកួតលើកមុន ទល់នឹងក្រុម បែលហ្ស៊ិក Rashford ក៏បានរកគ្រាប់បាល់បាន 1គ្រាប់ដែរ។ កីឡាករវ័យ 23ឆ្នាំ ខាងលើ ធ្លាប់បានជាប់ជម្រើសជាតិអាយុក្រោម 16ឆ្នាំតាំងពីឆ្នាំ2012 ហើយឡើងមកឈុតធំនៅឆ្នាំ2016 ដោយបង្ហាញខ្លួនបាន 47ប្រកួត និងរកគ្រាប់បាល់បាន 14គ្រាប់៕