កីឡាករខ្សែបម្រើការពារ របស់ក្លិប Perak FA ដែលជាក្លិបនៅលីគកំពូលម៉ាឡេស៊ី បានប្រកាសនៅក្នុងគណនីហ្វេសប៊ុគរបស់ខ្លួន ដោយមានពាក្យអរគុណ និងលាក្រុមជាទីស្រឡាញ់របស់គេ ដែលមានន័យថា រូបគេនឹងត្រូវចាកចេញពីក្លិបនេះ នៅរដូវកាល2021 ខាងមុខនេះហើយ។
កីឡាករ ធារី ចន្ថាប៊ីន មិនទាន់បានប្រកាសអំពីក្លិបថ្មីរបស់ខ្លួននៅឡើយទេ ដោយបានបញ្ជាក់ថា គេកំពុងតែចរចាជាមួយនឹងក្លិបផ្សេងៗទៀត ដែលបានទាក់ទងមកគេ ដែលមានដូចជា លីគកំពូលថៃ ម៉ាឡេស៊ី និងកម្ពុជា ជាដើម។
ទោះបីជាយ៉ាងណាក្តី កីឡាករកូនកាត់ខ្មែរ-បារាំងខាងលើ បានប្រកាសជំហរថា រូបគេនឹងរកជម្រើសណា ដែលល្អសម្រាប់គ្រួសារ និងខ្លួនគេផ្ទាល់ ទោះបីជាក្លិបនៅលីគណាក៏ដោយ ឱ្យតែមានភាពងាយស្រួលសម្រាប់គេ គេនឹងពិចារណា…៕