ក្លិប FC Barcelona បច្ចុប្បន្នកំពុងតែឈរនៅចំណាត់ថ្នាក់លេខ8 នៃតារាងពិន្ទុ La Liga ប្រចាំសប្តាហ៍ទី9 របស់ខ្លួន ដោយមានត្រឹមតែ 9ពិន្ទុប៉ុណ្ណោះ។
ក្រុម Barcelona បន្ទាប់ពីលក់ Suarez ចេញទៅ ពេលនេះពួកគេកំពុងមានបញ្ហាបន្តិច ទៅលើតំបន់ប្រយុទ្ធ បើទោះជាបច្ចុប្បន្នមានកីឡាករច្រើននាក់ហើយក៏ដោយ។ បញ្ហានេះដែរ ត្រូវបាន Suarez អះអាងថា ខ្លួនគេក៏ពិបាកចិត្តដែរ នៅពេលដែលចាកចេញទៅហើយ ឃើញអតីតក្រុមរបស់ខ្លួនឯង កំពុងជួបបញ្ហាបែបនេះ។
គួរឱ្យដឹងដែរថា ក្រោយពីធ្វើការរុះរើក្រុមជាលក្ខណៈទ្រង់ទ្រាយធំ ពីសំណាក់គ្រូបង្វឹកថ្មី លោក Koeman មក ក្លិបបានធ្លាក់ទម្រង់លេងយ៉ាងខ្លាំង ដោយសារតែយុទ្ធសាស្ត្ររបស់គ្រូបង្វឹកថ្មីម្នាក់នេះ បានធ្វើការជម្រុះកីឡាករល្អៗចេញជាច្រើននាក់៕