ព្រឹត្តិការណ៍ Inno Day របស់ក្រុមហ៊ុន OPPO ដែលបានធ្វើឡើង កាលពីថ្ងៃទី17 ខែវិច្ឆិកា 2020 ត្រូវបានក្រុមហ៊ុនកំណត់ជាថ្ងៃ ដែលនឹងត្រូវប្រកាសចេញផលិតផលថ្មី ជាមួយបច្ចេកវិទ្យាអនាគតប្រចាំក្រុមហ៊ុនរបស់ខ្លួន។ ព្រឹត្តិការណ៍នេះ ក្រុមហ៊ុនបានបង្ហាញទូរស័ព្ទ អេក្រង់ពិសេសមួយ ជាប្រភេទគំរូ (Concept phone) ដែលមានអេក្រង់ អាចលាចេញ-ចូលបាន ឈ្មោះថា OPPO X 2021។
អេក្រង់នោះជាប្រភេទ OLED ទំហំ 6.7អ៊ីញ ខណៈពេលដែលលាវាឡើង វាផ្តល់ឱ្យអ្នកប្រើប្រាស់នូវបទពិសោធ អេក្រង់ធំដល់ 7.4អ៊ីញទៀតផង។ វាអាចធ្វើការលាចេញ-ចូល បានដោយស្វ័យប្រវត្តិ និងមិនចាំបាច់ទាញចេញ-ចូលនោះទេ ពោលគឺ អ្នកប្រើប្រាស់ គ្រាន់តែចុចនៅតួខ្លួន ផ្នែកខាងស្ដាំរបស់វាប៉ុណ្ណោះ។ អេក្រង់នោះបានដោយបំពាក់បច្ចេកវិទ្យា AR glass ។
សម្រាប់ចំណុចពិសេសផ្សេងៗទៀតនោះ OPPO មិនទាន់បានបញ្ជាក់លម្អិតនៅឡើយ ហើយគម្រោងខាងលើ ក៏មិនទាន់បង្ហាញខ្លួនលើទីផ្សារនៅឡើយដែរ ដោយ OPPO ត្រូវការពេលធ្វើការទៅលើវា ជាច្រើនទៀត៕
សូមទស្សនាវីដេអូខាងក្រោម៖