ថ្មីៗនេះក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Google បានប្រកាសចេញនូវកម្មវិធី Google Pay ដែលមាននាទីស្រដៀងទៅនឹងសេវាកម្ម Apple Card នៅលើកម្មវិធី Wallet នៅលើ iOS ដែលអ្នកកំពុងប្រើប្រាស់ iPhone បានដឹងរួចមកហើយ។ គូប្រជែងលើសេវាកម្មបែបនេះ ក៏នៅមានក្រុមហ៊ុនចិនមួយទៀតដែរ គឺកម្មវិធី Huawei Card ដែលក្រុមហ៊ុនកំពុងត្រៀមបញ្ចេញ មកដាក់លើ Store និងតាមបណ្ដាស្មាតហ្វូន flagship ជំនាន់ចុងក្រោយរបស់ខ្លួន។
នេះបើយោងតាមប្រភពពី Google ដែលបានប្រកាសថា សេវាកម្មថ្មីនេះ ផលិតឡើង ដើម្បីផ្តល់ភាពងាយស្រួល ឱ្យអ្នកប្រើប្រាស់ អាចរក្សាទំនាក់ទំនងជាមួយពួកយើង និងជាពិសេសជាមួយនឹងការទូទាត់សាច់ប្រាក់នានា។
សេវាកម្មថ្មីខាងលើរបស់ Google បានសហការជាមួយធនាគារធំៗនៅសហរដ្ឋអាមេរិក ដែលមានសេវាកម្ម កាតឥណពន្ធ ដូចជា VISA និង Master Card ដើម្បីផ្តល់ជូននូវជម្រើសបង់ប្រាក់កាន់តែជិតស្និទ្ធថែមមួយកម្រិតទៀត។
កម្មវិធីនេះនឹងត្រូវបានដាក់នៅក្នុង Android និង iOS សម្រាប់គណនី US នាពេលខាងមុខនេះ៕
សូមទស្សនាវីដេអូខាងក្រោម៖