ក្រុមការងារ Strategy Analytics បានកត់សម្គាល់ថា ការពន្យារពេលប្រកាសចេញ iPhone 12 Series មានន័យថា Apple មិនអាចបង្កើនចំនួនលក់នៅត្រីមាសទី3 ដូចកាលពេលមុនបានទេ។
ក្រុមហ៊ុនកូរ៉េខាងត្បូង Samsung ដណ្ដើមបានតំណែងលេខ1 ពី Apple ដោយមានចំនួនសរុប 33,7% បានធ្វើឱ្យចំណែកទីផ្សារស្មាតហ្វូនក្រុមហ៊ុននេះ នៅសហរដ្ឋអាមេរិកមានការកើនឡើង 6,7% នៅត្រីមាសទី៣ នៃឆ្នាំ2020 នេះ។
ចំណែកទីផ្សាររបស់ Samsung កើនឡើង គឺដោយសារតែតម្រូវការខ្ពស់ នៃទូរស័ព្ទតម្លៃធូរ និងទូរស័ព្ទតម្លៃថ្លៃ ដែលក្នុងនោះមាន Galaxy Note20 Series និង Galaxy Z Fold2 ផងដែរ។
សូមជម្រាបជូនដែរថា លើកចុងក្រោយបំផុតដែល Samsung ធ្លាប់ទទួលបានតំណែងលេខ1 នៅសហរដ្ឋអាមេរិក គឺកាលពីត្រីមាសទី2 នៃឆ្នាំ2017។ Apple ធ្លាក់មកនៅលេខរៀងទី2 ជាមួយនឹងចំណែកទីផ្សារ 30,2%៕