កាលពីខែវិច្ឆិកា ចុងឆ្នាំ 2020 ក្រុមហ៊ុន Samsung បានប្រកាសចេញផលិតផលរបស់ខ្លួនបន្ថែមទៀត ដែលវាជា Smart Monitor ចំនួន 2ម៉ូដែល គឺ M5 និង M7 ដែលបំពាក់មកជាមួយសេវាកម្មកម្សាន្ត រាប់មិនអស់។
សម្រាប់ម៉ូដែលទាំង2 ខុសគ្នាតែកម្រិត និងទំហំអេក្រង់ប៉ុណ្ណោះ គឺ M5 ទំហំ 27អ៊ិញ តម្លៃ 230ដុល្លារ ឯទំហំ 32អ៊ិញ តម្លៃ 280ដុល្លារ និង M7 ទំហំ 32អ៊ិញ ប្រភេទ 4K តម្លៃជាង 400ដុល្លារ។
Smart Monitor ទាំង2 ដំណើរការដោយប្រព័ន្ធ OS ផ្ទាល់ របស់ Samsung’s Tizen OS អាចភ្ជាប់ជាមួយសេវាកម្មសម្រាប់ជំនួយក្នុងការងារប្រចាំថ្ងៃ ដូចជា កម្មវិធី Microsoft Office 365 និងសេវាកម្មកម្សាន្តជាច្រើន ដូចជា ភ្ជាប់ Wi-Fi បាន, មានមុខងារគាំទ្រ TV streaming apps និងសេវាកម្ម AirPlay 2 របស់ Apple, មានរន្ធដោត HDR10 Stream ភ្ជាប់ជាមួយកម្មវិធី Netflix, Hulu, AppleTV, YouTube និងតំណភ្ជាប់ផ្សេងទៀត ដោយមិនចាំបាច់បន្ថែម Hardware ច្រើន។ លោកអ្នកក៏អាចដំឡើង Apps ដោយផ្ទាល់លើវា ដូច Play Store អ៊ីចឹងដែរ។ ឧទាហរណ៍៖ Samsung Health App ជាដើម។
សម្រាប់ម៉ូដែល M7 ជាជម្រើសថ្លៃជាង និងសម្បូរបែបជាង M5 ។ បន្ថែមពីលើអ្វី ដែលមានលើ M5 អេក្រង់ M7 មានរន្ធ HDMI 2.0 ចំនួន2 និងរន្ធដោតភ្ជាប់ទៅកុំព្យូទ័រយួរដៃ បានតាមរយៈ USB-Type C វាអាចឱ្យអ្នកមើលវីដេអូ, Data transfer, និងសាកភ្លើងល្បឿនលឿន ជាមួយនឹងដុំសាក 65W ។
លោកអ្នកអាចបញ្ជាទិញឥឡូវនេះបាន លើវេបសាយ Samsung សម្រាប់ទីផ្សារបើកលក់ដំបូងមាន 3ប្រទេស គឺ អាមេរិក, កាណាដា និងចិន។ ឯម៉ូដែល M7 នឹងចេញលក់នៅខែធ្នូ ឆ្នាំ2020 ហើយនឹងលក់ទូទាំងពិភពលោកតែម្ដង៕
សូមទស្សនាវីដេអូខាងក្រោម៖