ខណៈពេលនេះ កីឡាករខ្សែប្រយុទ្ធប្រេស៊ីល Neymar កំពុងតែសម្រាកព្យាបាលរបួសរបស់ខ្លួន នៅក្នុងមន្ទីរពេទ្យ ស្របពេលដែលកុងត្រារបស់គេនឹងត្រូវផុត នៅពាក់កណ្តាលឆ្នាំ2021 នេះហើយ ហើយរូបគេបានប្រកាសថា ចង់តកុងត្រាថ្មី លែងចង់ចាកចេញពីក្លិបមួយនេះហើយ ។
ការផ្លាស់ប្តូរចិត្តនេះ គឺក្រោយពេលដែលក្លិប FC Barcelona មានភាពរកាំរកូស ហើយកីឡាករលេងមិនត្រូវជើងគ្នា ដោយកំពុងឈរនៅតំបន់គ្រោះថ្នាក់នៃតារាងពិន្ទុ La Liga ខណៈដែលក្លិបដែលគេកំពុងលេងបច្ចុប្បន្នកំពុងតែឈរកំពូលតារាង Ligue I។
ទោះជាកំពុងសម្រាកព្យាបាលក្ដី តែកីឡាករសញ្ជាតិប្រេស៊ីលខាងលើ បានបង្ហើបពីគម្រោងក្នុងការបន្ដកុងត្រានៅ PSG ទៀត។ Neymar ចង់មានការបន្ដកុងត្រាថ្មី ដោយរក្សាតម្លៃពលកម្ម 6សែនផោនដ៍ ក្នុង 1សប្ដាហ៍ដដែល៕