Skip to content

ខ្សែប្រយុទ្ធវ័យក្មេង ក្លិប FC Barcelona ត្រូវសម្រាករយៈពេលយូរ ដោយសាររបួសជង្គង់ធ្ងន់ធ្ងរ

កីឡាករ​ខ្សែប្រយុទ្ធ Ansu Fati ដែល​ត្រូវបាន​អ្នកគាំទ្រ​ក្រុម FC Barcelona គិតថា ជា​អ្នក​ស្នង​តំណែង Messi នោះ នឹង​លែង​បាន​ចូល​ទីលាន និង​ត្រូវ​សម្រាក​រយៈពេល​វែង ក្រោយពី​រងរបួស​ជង្គង់​ធ្ងន់ធ្ងរ កាលពី​ចុង​សប្តាហ៍​កន្លងទៅ។

ក្នុង​ជ័យជម្នះ​ដោយ​លទ្ធផល 5ទល់នឹង2 លើ​ក្រុម Real Batis កីឡាករ​វ័យ 18ឆ្នាំ​រូបនេះ ត្រូវបាន​ផ្លាស់ចេញ​នៅ​ពាក់កណ្តាល​ទី ជំនួស​ដោយ Messi ព្រោះ​រងរបួស​ជង្គង់។ មកទល់នឹង​ពេលនេះ ខ្សែប្រយុទ្ធ​វ័យក្មេង Fati បានទទួល​ការវះកាត់ ដោយ​ជោគជ័យ​ហើយ តែ​ត្រូវ​សម្រាក យ៉ាងហោចណាស់ ៤ខែ​ពី​ការប្រកួត។

Fati បាន​លេង 10ប្រកួត​ឱ្យ Barcelona នៅ​រដូវ​កាល​នេះ ដោយ​រកបាន 5គ្រាប់ និង​បញ្ជូន​ឱ្យ​មិត្តភក្តិ​ទាត់​បញ្ចូល​ទី 2គ្រាប់។ គេ ក៏បាន​បំបែក​កំណត់ត្រា​រយៈពេល 95ឆ្នាំ​របស់​ក្រុម​ជម្រើសជាតិ ក្នុងការ​ក្លាយជា​កីឡាករ​អេ​ស្ប៉ា​ញ​វ័យក្មេង​ជាងគេ ដែល​អាច​ទាត់​បញ្ចូល​ទី ត្រឹម​អាយុ 17ឆ្នាំ និង 311ថ្ងៃ កាល​ពេល​លេង​ជាមួយ​អ៊ុយ​ក្រែ​ន ក្នុង​ខែកញ្ញា​កន្លងទៅ៕

Leave a Reply

Your email address will not be published. Required fields are marked *