សេចក្តីរាយការណ៍មួយ បានបញ្ជាក់ថា កាលពីថ្ងៃច័ន្ទ ក្រុមកីឡាករទាំងអស់របស់ក្រូអាត បានធ្វើតេស្តរកមេរោគកូវីដ-19 ដោយមិនមាននរណាម្នាក់ មានលទ្ធផលវិជ្ជមានឡើយ ក៏ប៉ុន្តែនៅថ្ងៃពុធ ទី11 ខែវិច្ឆិកា ឆ្នាំ2020 ម្សិលមិញ ក៏ស្រាប់តែរកឃើញថា កីឡាករ Vida មានលទ្ធផលវិជ្ជមានកូវីដ-19 ដោយក្រុមគ្រូពេទ្យរបស់ក្រុមក្រូអាត ទទួលបានលទ្ធផលនៅពេលចប់វគ្គទី1។
ជាលទ្ធផល គ្រូបង្វឹកបានប្តូរកីឡាកររូបនេះចេញ ដោយនៅបន្តការប្រកួតជាធម្មតា ដែលជាលទ្ធផល ក្នុងការប្រកួតមិត្តភាពរវាងក្រុមជម្រើសជាតិក្រូអាត និងក្រុមជម្រើសជាតិតួរគីនេះ បានត្រឹមស្មើគ្នាក្នុងលទ្ធផល 3ទល់នឹង3។ គួរឱ្យដឹងដែរថា ក្រោយពីចប់ការប្រកួតនេះ កីឡាករទាំងអស់ត្រូវបានគេធ្វើតេស្តម្តងទៀត និងកំពុងនៅរង់ចាំលទ្ធផល មុននឹងបន្តធ្វើចត្តាឡីស័ក រយៈពេល 2សប្តាហ៍ទៀត៕