តាមរយៈប្រភពមួយ បានបង្ហើបឱ្យដឹងថា ក្លិបយក្សនៅអ៊ីតាលី Juventus កំពុងពិចារណាលក់តារាឯក Cristiano Ronaldo ចេញនៅរដូវក្ដៅក្រោយ។ នៅពីក្រោយមូលហេតុនេះ គឺដោយសារតែក្លិបកំពុងជួបវិបត្តិហិរញ្ញវត្ថុ ព្រោះកូវីដ-19 ខណៈ Ronaldo មានតម្លៃពលកម្មខ្ពស់ពេក ដល់ទៅ 31លានអឺរ៉ូ ក្នុង 1ឆ្នាំ។ ខាងក្រោមនេះ គឺជាកីឡាករដែលមានតម្លៃពលកម្ម ខ្ពស់ជាងគេបង្អស់ របស់ក្លិបបន្ទាប់ពី Ronaldo។
Matthijis de Ligt ( 8លានអ៊ឺរ៉ូ ក្នុង 1ឆ្នាំ)
Paulo Dybala ( 7.3លានអ៊ឺរ៉ូ ក្នុង 1ឆ្នាំ)
Andrien Rabiot ( 7លានអ៊ឺរ៉ូ ក្នុង 1ឆ្នាំ)
Aaron Ramsey ( 7លានអ៊ឺរ៉ូ ក្នុង 1ឆ្នាំ)