Oppo Inno Day 2020 ជាកម្មវិធីធំមួយដែលនឹងធ្វើឡើងនៅថ្ងៃទី ១៧ ខែវិច្ឆិកា ២០២០ នៅប្រទេសចិន ផ្សាយផ្ទាល់លើអនឡាញ។ កម្មវិធីនេះ ក្រុមហ៊ុននឹងធ្វើឲ្យភ្ញាក់ផ្អើលដូចឆ្នាំមុន ដែលធ្លាប់ប្រកាសចេញ គំរូស្មាតហ្វូនកាមេរ៉ាមុខបង្កប់ក្រោមអេក្រង់, កាស AR និងឧបករណ៍ 5G router ។
ដោយឡែកឆ្នាំនេះវិញ Oppo អាចនឹងបង្ហាញចេញសមិទ្ធផលថ្មីៗបន្ថែមទៀតដូចជា គំរូស្មាតហ្វូនអេក្រង់បត់, គំរូស្មាតហ្វូនកាមេរ៉ាមុខបង្កប់ក្រោមអេក្រង់ ជំនាន់ទី ២ បច្ចេកវិទ្យាកាមេរ៉ា 100x Digital Zoom និងបច្ចេកវិទ្យាឆ្នាំងសាកឥតខ្សែធំជាងគេដល់ទៅ 65 W និង 125W (វ៉ាត់) ជំនាន់ថ្មីមួយប្រភេទទៀត។
រំឮកជូនដែរថា Oppo ធ្លាប់ប្រកាសចេញឆ្នាំងសាកស្មាតហ្វូន 125 W Flash Charge ម្ដងរួចហើយ កាលពីខែសីហា ២០២០ កន្លងទៅ។ ឆ្នាំងសាកនោះមានសមត្ថភាពបំពេញថ្មទំហំ 4000 mAh ត្រឹមតែ ២០ ប៉ុណ្ណោះ៕