បន្ទាប់ពី Google ប្រកាសថា បិទជម្រើសបង្ហោះរក្សាទុករូបភាព ឬវីដេអូ ជាសេវាកម្ម High Quality Unlimited លែងឱ្យប្រើ ដោយឥតគិតថ្លៃទៀតហើយ សេវាកម្មGoogle Docs, Sheets និង Slides លើអនឡាញ ក៏អាចនឹងធ្វើដូចគ្នាអ៊ីចឹងដែរ។
Google បានបញ្ចេញគោលនយោបាយថ្មីមួយគឺ តម្រូវលុបគណនីស្វ័យប្រវត្តិ បើសិនរកឃើញថា គណនីរបស់អ្នកមិនប្រើប្រាស់ ឬពេញ (auto-delete polices for inactive and full accounts)។ ក្នុងនោះប្រភពបានបកស្រាយពីលក្ខខណ្ឌ2 មុននឹង Google សម្រេចចិត្តលុបគណនី (Docs, Sheets និង Slides) របស់អ្នកគឺ
1) រកឃើញថា អ្នកមិនប្រើប្រាស់សេវាកម្មនេះ ចាប់ពី 2ឆ្នាំឡើងទៅ ឬ 24ខែ។
2) រកឃើញថា អ្នកប្រើប្រាស់សេវាកម្មនេះពេញ ហើយដល់កំណត់ 2ឆ្នាំ មិន upgrade។
កាន់តែធ្ងន់ជាងនេះទៅទៀតគឺ Google ក៏អាចនឹងសម្រចចិត្តលុបរាល់ Content ផ្ទាល់ខ្លួនរបស់អ្នកទាំងអស់ ដែលមានលើ Gmail, Drive និង Photos ផងដែរ។ គោលការណ៍ខាងលើ នឹងចាប់អនុវត្តពីថ្ងៃទី1 ខែមិថុនា ឆ្នាំ2021 តទៅ៕