ចាប់ពីថ្ងៃទី1 ខែមិថុនា ឆ្នាំ2021 ខាងមុខ Google នឹងបិទជម្រើសបង្ហោះរក្សាទុក រូបភាព ឬវីដេអូ High Quality Unlimited និងលែងឱ្យដោយឥតគិតថ្លៃទៀតហើយ។ ដូច្នេះអ្នកប្រើប្រាស់ទាំងអស់នឹងទទួលបានការប្រើឥតគិតថ្លៃ ក្នុងទំហំផ្ទុកត្រឹមតែ 15GBប៉ុណ្ណោះ ហើយបន្ទាប់មក Google នឹងតម្រូវឱ្យជាវសេវាកម្ម Google One ដើម្បីពង្រីកទំហំផ្ទុកថែមទៀត បើសិនចង់បាន High Quality Unlimited។
អ្នកដឹកនាំផ្នែកផលិតផលនៅ Google បានបកស្រាយថា ការបញ្ឈប់ការផ្ដល់ជូនឥតកំណត់នេះគឺដោយសារតែការថែទាំលើសេវាកម្មឥតគិតថ្លៃនេះ កាន់តែមានថ្លៃចំណាយខ្ពស់ទៅ។
លោកបានបញ្ជាក់ថា អ្នកប្រើប្រាស់បានបង្ហោះរូបភាព និងវីដេអូចំនួន 28ពាន់លានសន្លឹកជារៀងរាល់សប្ដាហ៍ ហើយនៅលើ Server របស់ Google មានរូបភាពដល់ 4ទ្រីលានសន្លឹកទៅហើយ។
តែបើអ្នកប្រើស្មាតហ្វូន Google Pixel នឹងបន្តទទួលបាន សិទ្ធបង្ហោះរូបភាពប្រភេទ High Quality ដោយឥតកំណត់ដដែល ក្រោយថ្ងៃទី1 ខែមិថុនា ឆ្នាំ2021៕