ទូរស័ព្ទ Nokia N95 ត្រូវបានប្រកាសចេញលក់លើទីផ្សារ តាំងពីឆ្នាំ2007 មកម្ល៉េះ។ មកទល់ពេលនេះ ឈ្មោះរបស់វា ក៏នៅតែមានអ្នកចងចាំ និងចង់សាកល្បងប្រើម្ដងទៀតដែរ។ ថ្មីៗនេះ បានលេចចេញរូបរាង Concept ថ្មី ដែលអាចជាភាគរយនៃសម្រេចចិត្តរបស់ HMD Global ដែលគ្រោងនឹងបញ្ចេញវា មកក្នុងទីផ្សារម្ដងទៀត។
តាមប្រភពព័ត៌មានបានឱ្យដឹងថា ទូរស័ព្ទឆ្លាតវៃ Nokia N95 អាចនឹងត្រូវបានបំពាក់មកជាមួយ អេក្រង់លាតស្ទើរតែពេញគែម និងមិនឃើញមានកាមេរ៉ា ឬ Speaker នៅផ្ទៃខាងមុខរបស់វាឡើយ មានតែឡូហ្គោ Nokia មួយប៉ុណ្ណោះ។ ពេលរុញអេក្រង់ចេញបន្តិច យើងនឹងឃើញមានកាមេរ៉ាមុខ ជាមួយភ្លើង LED Flash និង Speaker ដែលបានលាក់ខ្លួននៅពីក្រោមអេក្រង់របស់វា។ ជាការឌីហ្សាញ ប្លែកម្យ៉ាងដែរ។
រីឯផ្នែកខាងក្រោយវិញ មានកាមេរ៉ា 3គ្រាប់ ដោយទាំង 3គ្រាប់នោះ មានរាងមូល មាន LED Flash 1គ្រាប់ និងមានកងព័ទ្ធជុំវិញកាមេរ៉ា ដែលអាចធ្វើជាជើងទម្ររបស់ទូរស័ព្ទបានផងដែរ។
ដូច្នោះប្រសិនបើ HMD Global នឹងប្រកាសចេញ Nokia N95 មកសាជាថ្មីមែននោះ វាប្រហែលជាអាចនឹងទទួលបានការគាំទ្រខ្លាំង៕
សូមទស្សនាវីដេអូខ្លីខាងក្រោម៖