ស្មាតហ្វូនម៉ូដែល Nokia 8 UW នឹងក្លាយជាស្មាតហ្វូន 5G ដំបូងគេ របស់ Nokia ដែលកំពុងតែត្រៀមប្រកាសចេញ ដោយគេរំពឹងថា យ៉ាងយូរបំផុតនៅថ្ងៃទី9 ខែវិច្ឆិកា ឆ្នាំ2020 ស្អែកខានស្អែកនេះឯង។
គណនីផ្លូវការយូធូបរបស់ Nokia បានបង្ហើបឱ្យដឹងថា ស្មាតហ្វូននេះ នឹងបង្ហាញមុខ ជាមួយនឹងវេបសាយក្រុមហ៊ុនផ្គត់ផ្គង់សេវាធំជាងគេមួយ នៅអាមេរិក Verizon។
ទោះជា មកទល់ឆ្នាំ2020 នេះ ចំនួនលក់បាន មិនសូវជាសមប្រកបក្ដី ប៉ុន្តែក្រុមហ៊ុន ក៏នៅតែបញ្ចេញស្មាតហ្វូនថ្មីៗចេញមកមិនដែលដាច់ឡើយ ជាក់ស្ដែងដូចជាម៉ូដែល 5G នេះជាដើម។ ចំពោះលក្ខណសម្បត្តិពេញរបស់វា គេនៅមិនទាន់ដឹងច្បាស់នៅឡើយ រង់ចាំក្រុមហ៊ុននឹងបង្ហាញចេញនៅថ្ងៃប្រកាសជាផ្លូវការ៕