ម៉ាក Redmi ដែលជាម៉ាកសាខារបស់ Xiaomi នឹងប្រកាសចេញស្មាតហ្វូន Android លំដាប់កណ្ដាល ដែលមានកាមេរ៉ាទំហំ 108MP និងមានអេក្រង់ដែលមាន Refresh Rate 120Hz ដាក់លក់ក្នុងតម្លៃធូរៗថ្លៃ។ នេះបើយោងតាម ប្រភព Digital Chat Station កាលពីពេលថ្មីៗនេះ។
ប្រភពខាងលើបានឱ្យដឹងទៀតថា ស្មាតហ្វូនលំដាប់ល្មមៗ ស៊េរីថ្មី របស់ Redmi នេះ នឹងមានអេក្រង់ទំហំ 6.67អ៊ីញ អាចបង្ហាញរូបភាពកម្រិត FHD+ និងការពារដោយកញ្ចក់ Corning Gorilla Glass 5។
អេក្រង់នោះ នឹងមានគាំទ្រដោយ Refresh Rate ដែលអាចប្រែប្រួលបាន ដូចជានៅលើ Xiaomi Mi 10T Pro ដែលអាចប្ដូរ រវាង 30Hz និង 120Hz អាស្រ័យលើមាតិកា លើអេក្រង់ ដើម្បីឱ្យថ្មកាន់បានយូរ។ ក្រៅពីអេក្រង់ 120Hz ហើយ ក៏គេមានការរំពឹងថា វាមានបំពាក់កាមេរ៉ាក្រោយដល់ទៅ 4គ្រាប់ដែលមានកាមេរ៉ាមេទំហំ 108MP។
គេសន្និដ្ឋានថា Redmi ទំនងជាប្រើប្រាស់ Sensor ISOCELL HM2 របស់ Samsung ដែល Samsung បានប្រកាសចេញកាលពីខែកញ្ញា៕