កីឡាករកម្ពុជារបស់ក្លិប Perak FC ជាកីឡាករ ដែលប្រកបអាជីពនៅបរទេស បានយូរជាងគេបង្អស់ ធារី ចន្ថាប៊ីន កំពុងតែចរចាជាមួយនឹងក្លិប ក្នុងការស្វែងរកកុងត្រាថ្មីនៅក្នុងក្លិបមួយនេះ សម្រាប់រដូវកាលថ្មី។
ធារី ចន្ថាប៊ីន ហាក់ដូចជាសមប្រកប ជាមួយនឹងអាជីពនៅលីគកំពូលម៉ាឡេស៊ី ដោយបានលេងនៅម៉ាឡេស៊ីអស់ 4រដូវកាលមកហើយ ខណៈដែលកាលលេងនៅថៃ ចន្ថាប៊ីនក៏បានធ្លាប់ផ្លាស់ទៅលេង 2ដងដែរ ប៉ុន្តែមិនសូវបានបង្ហាញខ្លួនឡើយ។
ទោះជាមិនសូវបានបង្ហាញខ្លួនជាមួយក្លិប នៅប៉ុន្មានប្រកួតចុងក្រោយនេះក៏ពិតមែន ប៉ុន្តែកីឡាករវ័យ 29ឆ្នាំ កូនកាត់ខ្មែរ-បារាំងរូបនេះ ត្រូវបានក្លិបជាច្រើននៅតំបន់អាស៊ានចាប់អារម្មណ៍យ៉ាងខ្លាំង ដោយក្នុងនោះ មានក្លិបមកពីលីគកំពូលថៃ និងលីគទី2 ជាច្រើន បានដាក់ពាក្យស្នើសុំចរចាជាមូយរូបគេ៕